Skip to content ↓

Lim Roathnika, Siem Reap, UWC Dilijan, 2020-2022

 

ខ្ញុំបានដាក់ពាក្យប្រលងទៅរៀននៅ UWC ដោយសារខ្ញុំយល់ឃើញថា UWC ជាឱកាសមួយសម្រាប់ឱ្យខ្ញុំស្វែងយល់អំពីពិភពលោក និងស្វែងយល់បន្ថែម ព្រមទាំងលូតលាស់រីកចម្រើនជាលក្ខណៈបុគ្គលដោយខ្លួនឯង ។ UWC មិនត្រឹមតែផ្ដោតខ្លាំងទៅលើការសិក្សាប៉ុណ្ណោះទេ ។ នៅទីនេះអ្នកអាចជួបមិត្តភក្តិមកពីជុំវិញពិភពលោក ស្ដាប់នូវរឿងរ៉ាវរបស់ពួកគេ ហើយរៀនអំពីពួកគេផងដែរ ។ ជាងនេះទៅទៀត អ្នកក៏មានឱកាសក្នុងការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សានានា និងចូលរួមការងារសង្គម ។

ប្រសិនបើខ្ញុំក្រឡេកទៅមើលកាលពីមុនវិញ ខ្ញុំនៅចាំបានថាខ្ញុំមានក្ដីរំភើបក្នុងការជួបមនុស្សថ្មីៗ ស្វែងយល់អំពីវប្បធម៍ដទៃទៀត ថែមទាំងទទួលបានបទពិសោធន៍តាមរយៈកម្មវិធីសិក្សា IB ផងដែរ ។ ទោះបីជាខ្ញុំបានចំណាយអស់រយៈពេលមួយឆ្នាំនៅ UWC ក៏ពិតមែន ប៉ុន្តែក្ដីរំភើបរបស់ខ្ញុំនៅតែមានដដែលរហូតមកទល់ឥឡូវនេះ ។ ខ្ញុំបានយល់ដឹងថា តាមរយៈបទពិសោធន៍ដែលខ្ញុំមាននៅ UWC ខ្ញុំបានឆ្លងកាត់នូវការផ្លាស់ប្ដូរជាច្រើន ដែលបានធ្វើឱ្យខ្ញុំបានរីកចម្រើន​និងលូតលាស់ចិត្តគំនិតយ៉ាងល្អប្រសើរចំពោះរូបខ្ញុំផ្ទាល់ ។ ខ្ញុំបានក្លាយទៅជាមនុស្សឯករាជ្យ មានការសង្កេតខ្ពស់ ប្រកបដោយតុល្យភាព ហើយខ្ញុំក៏បានបង្កើតនូវចំណងមិត្តភាពជាមួយមិត្តភក្តិដែលមកពីផ្នែកផ្សេងៗនៃពិភពលោកទៀតផង ។ កម្មវិធីសិក្សា IB គឺមានលក្ខណៈប្រកួតប្រជែង និងលំបាកខ្លាំង ប៉ុន្តែទោះយ៉ាងណាក៏ដោយ វាបានបង្កើតនូវបរិយាកាសមួយដែលញុាំងសិស្សានុសិស្សឱ្យសិក្សាស្រាវជ្រាវនូវមុខវិជ្ជាសិក្សារបស់ពួកគេដោយខ្លួនឯង ដោយមានការណែនាំពីសំណាក់លោកគ្រូអ្នកគ្រូ ។ សាលាក៏បានផ្ដល់នូវការគាំទ្រជាច្រើនដល់សិស្សទាំងនៅក្នុងនិងក្រៅថ្នាក់រៀន មិនថាទាំងការសិក្សាក៏ដូចជាសុខុមាលភាពក៏ដោយ ។ អ្នកមិនត្រឹមតែអាចទទួលបាននូវការលើកទឹកចិត្តពីមិត្តភក្តិប៉ុណ្ណោះទេ តែអ្នកក៏អាចទទួលបានការគាំទ្រតាមរយៈលោកគ្រូអ្នកគ្រូ អាណាព្យាបាល ព្រមទាំងខាងបុគ្គលិកទៀតផង ហើយខ្ញុំគិតថាវាធ្វើឱ្យសហគមន៍មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ។ UWC ជាបទពិសោធន៍មួយដែលផ្លាស់ប្ដូរជីវិត ហើយខ្ញុំមានសេចក្ដីរីករាយដែលខ្ញុំបានក្លាយជាផ្នែកមួយនៃសហគមន៍មួយនេះ ។

I applied for UWC because I saw UWC as an opportunity for me to explore the world, as well as a place that would help me discover myself and grow as an individual. UWC is not just about academics. Here you can meet friends from all over the globe, listen to their stories, and learn from them. Moreover, you also have a chance to participate in extracurricular activities and give back to the community.

Looking back, I remember being so excited about meeting new people, learning about other cultures, and experiencing IB. Despite having spent a year at UWC my excitement stays the same up until now. I realize that through UWC experience I’ve gone through a lot of changes and as a result I’ve shown so much self-growth and improvement. I’ve become more independent, observant, balanced, and I’ve also made a lot of friends from various parts of the world. The IB curriculum is challenging and oftentimes demanding, however, it creates an environment for students to explore the subjects on their own with the teacher’s guidance. The school provides a great range of support both inside and outside the classroom, whether it’s academic or well-being. Not only you can find support in your peers, but also your teachers, house parents, and staff, and I think that makes the community very tight-knit. UWC is a life-changing experience, and I am glad to be a part of this community.