Skip to content ↓

5-Year UWCSEA Scholarships

អំពី UWC អាសុីអាគ្នេយ៍ | UWC South East Asia 

UWC អាសុីអាគ្នេយ៍ (UWCSEA) គឺជាសមាជិកមួយនៃ ចលនាសកល ដែលហៅកាត់ថា UWC មានទីតាំងនៅ ប្រទេសសិង្ហបុរី។ UWCSEA មានសិស្សកំពុងសិក្សា ច្រើនជាង ៥០០០នាក់ តំណាងឲ្យ ៩០ ជាតិសាសន៍ផ្សេងៗគ្នា នៅសាខាធំៗទាំងពីរ របស់សាលា ហើយក៏កំពុងផ្តល់ជូនការអប់រំដល់សិស្សពី ថ្នាក់មត្តេយ្យកម្រិត ១ ដល់ ថ្នាក់ទី ១២ ។ ក្នុងចំណោមសាលាធំៗទាំងអស់លើសកលលោក UWCSEA គឺជាសាលាអប់រំកម្រិតបាក់ឌុបអន្តរជាតិមួយ ដែលទទួលបានជោគជ័យខ្ពស់ក្នុងរយះពេលជាង ៤០ ឆ្នាំមកនេះ ក្នុងការ បណ្តុះបណ្តាលសិស្សឲ្យទទួលលទ្ធផលយ៉ាងល្អប្រសើរ។ សិស្សគ្រប់រូបត្រូវបានលើកទឹកចិត្តឲ្យចូលរួម ក្នុងសកម្មភាព ក្រៅកម្មវិធីសិក្សាផ្សេងៗ ដូចជា កីឡា តន្រ្តី សិល្បះសម្តែង ក៏ដូចជាការងារសង្គម។

សំរាប់ព័ត៌មានអំពី វិទ្យាល័យ នៅ ប្រទេសសិង្ហបុរី សូមចូលទៅកាន់គេហទំព័រ៖ www.uwcsea.edu.sg។ វិទ្យាល័យនេះជាសមាជិកមួយនៃចលនា UWC

អាហារូបករណ៍សំរាប់ឆ្នាំ ២០២៤ - ២០២៩

ក្នុងឆ្នាំនេះសាលាមានការផ្តល់ជូននូវ អាហារូបករណ៍ពេញរយះពេល ៥ ឆ្នាំ ទៅដល់សិស្សជនជាតិខ្មែរ ២ រូបដែលមាន លក្ខណះសម្បត្តិលេចធ្លោ ព្រមទាំងមានសក្តានុពលក្នុងការសិក្សា។ សិស្សទាំងពីរភេទ អាចធ្វើការដាក់ពាក្យបាន។

សាលានឹងចេញថ្លៃលើរាល់ការចំណាយ រាប់បញ្ចូលទាំងការបង់ថ្លៃសិក្សា ការស្នាក់នៅ អាហារហូបចុក ការធ្វើដំណើរទៅមកប្រទេសកម្ពុជា និង ប្រាក់ឧបត្ថម្ភបន្ថែមទៀត (អាស្រ័យលើ ជីវភាពគ្រួសាររបស់សិស្ស) ចំពោះបេក្ខជនទទួលជ័យលាភី។

បេក្ខជនទទួលជ័យលាភី នឹងចាប់ផ្តើមចូលរៀននៅខែ សីហា ឆ្នាំ ២០២៤។

លក្ខខ័ណ្ឌចាំបាច់ 

 • បេក្ខជនត្រូវមានសញ្ជាតិកម្ពុជា
 • បេក្ខជនត្រូវមានថ្ងៃកំណើតក្នុងចន្លោះ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ២០០៩ ដល់ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១១
 • បេក្ខជនបច្ចុប្បន្នកំពុងសិក្សានៅវិទ្យាល័យក្នុងប្រទេសកម្ពុជា
 • បេក្ខជនត្រូវមានអាស័យដ្ឋានអុីមែលផ្ទាល់ខ្លួនមួយ ដែលមានសុពលភាព

លក្ខខ័ណ្ឌចាំបាច់ 

បេក្ខជនទទួលជ័យលាភី៖

 • ត្រូវមានជំនាញសរសេរ និង និយាយ ជាភាសាអង់គ្លេសអោយបានគ្រប់គ្រាន់
 • ត្រូវមានកំរិតសិក្សាខ្លាំងលើមុខវិជ្ជា គណិតវិទ្យា និង ភាសាខ្មែរ
 • គួរមានសមត្ថភាពបញ្ចេញចំណាប់អារម្មណ៍លើ កម្មវិធីក្រៅម៉ោងសិក្សា និង ឥទ្ធិពលវិជ្ជមានក្នុងសង្គម នៅមានពេលដែលខ្លួន ទទួលបានអាហារូបករណ៍ មួយនេះ

ដំណើរការនៃការដាក់ពាក្យ

រាល់ការដាក់ពាក្យទាំងអស់ត្រូវធ្វើឡើងតាម អនឡាញ ជាភាសាអង់គ្លេស។ ការដាក់ពាក្យមាន លក្ខណះងាយស្រួលដោយគ្រាន់តែ៖

ជំហានទី១៖ ចូលទៅកាន់ គេហទំព័រ bit.ly/uwcsea-5yrs-apply-2024-2029

ជំហានទី២៖ បំពេញចម្លើយលើគ្រប់សំនួរទាំងអស់ ហើយបន្ទាប់មក ចុចលើពាក្យ "Submit"

ជំហានទី៣៖ អ្នកនឹងទទួលបានសារជូនដំណឹងពីការដាក់ពាក្យ ក្នុងប្រអប់សាររបស់អ្នក ប្រសិនបើ អ្នកប្រើអាស័យដ្ឋានអុីមែលដែលមានសុពលភាព និងពិតជាបានបញ្ចប់នូវការបំពេញពាក្យរបស់អ្នក។ សូមចូលមើលក្នុងប្រអប់សារ spam/junk ប្រសិនបើអ្នកមិនទទួលបាន សារជូនដំណឹងក្នុងប្រអប់សារគោល។ លុះត្រាតែអ្នកទទួលបានអុីម៉ែលបញ្ជាក់ពី អុីមែលស្វ័យប្រវត្តិពី Google Form ទើបអាចបញ្ជាក់ថា អ្នកពិតជាបានដាក់ពាក្យ ដោយជោគជ័យ។

សូមបញ្ជាក់ថា ការដាក់ពាក្យនេះក៏ត្រូវបានរាប់បញ្ចូលជាចំណែក ក្នុងការវាយតម្លៃជ្រើសរើស បេក្ខជនចូលទៅ វគ្គសម្ភាសន៍។ ដូចនេះសូមសរសេរចម្លើយឲ្យបានក្បោះក្បាយ។

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤។ រាល់ការដាក់ពាក្យ ក្រោយកាលបរិច្ឆេទកំណត់ខាងលើ នឹង ចាត់ទុកជា មោឃះ។

ដំណើរការនៃការជ្រើសរើស

ជុំទី១៖ ការប្រលងអនឡាញ

ការប្រលងមុខវិជ្ជាអង់គ្លេស និង គណិតវិទ្យា នឹងធ្វើឡើងតាមអនឡាញ នៅខែ កុម្ភះ ឆ្នាំ ២០២៤។
ចំពោះម៉ោងជាក់លាក់នៃការប្រលង នឹងធ្វើការជំរាបជូនទៅកាន់បេក្ខជនដែលបានជ្រើសរើស តាមរយះ អុីម៉ែលបន្ទាប់ពី ថ្ងៃឈប់ទទួលពាក្យ។

បេក្ខជននឹងត្រូវការ អ៊ីនធឺណែតដើម្បីធ្វើការប្រលង ប៉ុន្តែការប្រលងនឹងធ្វើឡើងក្នុងទំរង់ដែលអាចដំណើរការលើ ទូរសព្ទដៃ ក៏ដូចជា tablet រឺ laptop។ បេក្ខជនត្រូវទទួលខុសត្រូវក្នុងការជ្រើសរើសមធ្យោបាយក្នុងការប្រលង ឲ្យសមស្របទៅតាមពេលវេលាកំណត់។

លទ្ធផលការប្រលងរបស់បេក្ខជននីមួយៗ នឹងមិនត្រូវបានផ្សព្វផ្សាយនោះទេ ប៉ុន្តែបេក្ខជនទាំងអស់ នឹងត្រូវបានទាក់ទងតាមរយះ អុីម៉ែល ដើម្បីទទួលដំណឹងអំពីការឆ្លងទៅដំណាក់កាលបន្តនៃការជ្រើសរើស។

ជុំទី២៖ ការសម្ភាសន៍ និង ព័ត៍មានបន្ថែម

បេក្ខជន ២០-៣០នាក់នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវគ្គសម្ភាសនៅខែមិនា ឆ្នាំ២០២៤ នៅទីក្រុង ភ្នំពេញ។

ជុំទី៣៖ ការសម្ភាស

បេក្ខជន ១០នាក់នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវគ្គសម្ភាសនៅខែ មិនា ឆ្នាំ២០២៣ នៅទីក្រុង ភ្នំពេញ។

បញ្ជាក់៖ នេះគ្រាន់ជាកាលបរិច្ឆេទបណ្តោះអាសន្នប៉ុណ្ណោះ អាស្រ័យលើស្ថានភាពកូវីដ អាចនឹងមានការផ្លាស់ប្តូរ តាមការចាំបាច់។ ពេលវេលា ទីកន្លែងជាក់លាក់ និង ទម្រង់នៃការសម្ភាស នឹងជម្រាបជូនទៅ បេក្ខជនដោយផ្ទាល់ តាមអុីម៉ែល។

ព័ត៍មានទំនាក់ទំនង

ប្រសិនបើអ្នកមានសំនួរទាក់ទងនឹងការដាក់ពាក្យ សូមធ្វើការទំនាក់ទំនងទៅកាន់ អ្នកសម្របសម្រួលអាហារូបករណ៍ លោក Chris Davies តាមរយះអុីម៉ែល cda@uwcsea.edu.sg


About UWC South East Asia

UWC South East Asia (UWCSEA) is a member of the United World College (UWC) movement and is situated in Singapore. UWCSEA has over 5,000 students from more than 90 nationalities on two campuses and educates students from Kindergarten 1 to Grade 12. It is one of the world’s largest and most successful International Baccalaureate Diploma schools and, for more than 40 years, has achieved superb exam results. Students are encouraged to participate in extracurricular activities, which include sports, music, drama and social service. 

For information about the College in Singapore go to www.uwcsea.edu.sg. The college is a member of the UWC movement

Scholarships for 2024-2029

The College is now able to offer full scholarships for a maximum of five years for two Cambodian nationals of outstanding personal and academic potential. Applications are open for both boys and girls.

The College will meet all educational and accommodation fees, meals, travel expenses to and from Cambodia and a small living allowance for the successful candidates (subject to a review of their family's capability to contribute to their education).

Successful candidates will join the college in August 2024.

Eligibility Requirements

 • Applicants must be Cambodian citizens.
 • Applicants must have been born between 1 September 2009 and 31 August 2011.
 • Applicants must currently be attending school in Cambodia.
 • Applicants must have a valid personal email address.

Qualification Requirements

Successful candidates:

 • Must have appropriate written and spoken English skills.
 • Must have a strong academic record in Mathematics and Khmer.
 • Should be able to demonstrate other extracurricular interests and the positive impact that being awarded the scholarship would have on the successful candidate and their wider community.

Application Process

All applications are to be completed online, in English. The process is simple:

Step 1 : Go to bit.ly/uwcsea-5yrs-apply-2024-2029

Step 2 : Fill in all the details and then click on "Submit"

Step 3 : You will receive a notification of application submission in your inbox if you enter a valid e-mail address and submit the application form. Please check the spam/junk box if you don't see the notification e-mail in your main inbox. Unless you receive a confirmation from the automatic Google Form email, you have not submitted the form.

Please note that the application form is used as part of the selection process when deciding which candidates are called to interview, so please answer in detail where appropriate.

Deadline

The closing date for all applications is January 15, 2024. Applications received after this date will not be accepted.

Selection Process

Stage 1: Online Tests

Online tests in English and Mathematics will be conducted in February 2024. The specific times and requirements for these tests will be confirmed via email to all eligible candidates after the application deadline.

Candidates will need Internet access for the tests, which can be completed on a mobile phone, tablet, or laptop. It is the responsibility of the candidate to ensure they have suitable access to complete the tests at the designated times.

Individual test results will not be published, but all candidates will receive an email notifying them whether they are being considered for the next stage of the selection process.

Stage 2: Interview and Further Information

Approximately 20-30 candidates will be invited for further interviews and information in Phnom Penh in March 2023. Candidates will be notified via the email address provided during the application.

Stage 3: Interview

Up to 10 candidates will be interviewed in Phnom Penh in March 2023.

These dates are subject to change based on the COVID-19 situation. If necessary, the exact time, venue, and format of the interviews will be communicated directly to the interviewees via email.

Contact

If you have any questions regarding this form or your application, please contact the Scholarship Coordinator, Mr. Chris Davies at cda@uwcsea.edu.sg