Skip to content ↓

Ly Bunchung, Kandal, UWCSEA, 2010-2012

 

សំណួរ​ទី ១៖

តើអ្នកនឹងពណ៌នាអំពីបទពិសោធន៍របស់អ្នកនៅសាលា UWC ដែលអ្នកបានទៅរៀនយ៉ាងដូចម្តេចដែរ?

Question 1: 

How would you describe your experience at the UWC school you attended?

វាជាដំណើរដ៏អស្ចារ្យមួយពោរពេញដោយភាពរីករាយ ភាពលំបាក មិត្តភាព និងអនុស្សាវរីយ៍។ វាជាបទពិសោធន៍មួយដែលមិនអាចនឹងកើតមានឡើងម្តងទៀត ដែលធ្វើអោយយើងចង់ត្រលប់ពេលវេលាទាំងនោះថយក្រោយមកវិញ ដើម្បីអាចចំណាយពេលនៅកន្លែងនោះឲ្យបានយូរជាងមុន។ 

It was an amazing journey that was full of joy, struggle, friendship, and memories. It is one that is impossible to replicate yet you keep wanting to go back in time to just live in those moments a bit longer.

សំណួរ​ទី ២៖

តើអ្នកបានរៀនអ្វីខ្លះអំពីខ្លួនអ្នក និងពិភពលោកជុំវិញអ្នកអំឡុងពេល និងក្រោយ UWC?

Question 2: 

What did you learn about yourself and the world around you during and after UWC?

វាមិនមែនជាការពន្លើសនោះទេដែលនិយាយថាពេលវេលារបស់ខ្ញុំនៅ UWC គឺជាពេលវេលាមួយដែលកំណត់ជីវិតរបស់ខ្ញុំ។ ខ្ញុំតែងតែគិតថាខ្ញុំល្អគ្រប់គ្រាន់ ឆ្លាតគ្រប់គ្រាន់ហើយ ប៉ុន្តែពេលដែលខ្ញុំឈានជើងចូលទៅក្នុងសាលានិងថ្នាក់រៀន ទើបខ្ញុំដឹងខ្លួនថា វាមានពិភពលោកដ៏ធំនៅក្រៅដែលត្រូវរៀនបន្ថែមដែលខ្ញុំមិនដែលគិតដល់។ ខ្ញុំនៅតែស្ញប់ស្ញែងថា២ឆ្នាំនៃការអប់រំនៅ UWC បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ហើយនៅតែបន្តកែប្រែខ្ញុំជាមនុស្សដែលជាខ្ញុំសព្វថ្ងៃនេះ ជាមនុស្សម្នាក់ដែលផ្តល់តម្លៃ មានសេចក្តីថ្លៃថ្នូរ ការស្រមើស្រមៃ និង ជំនឿជឿជាក់លើខ្លួនឯង។ 

It is not hyperbole and it is not over-dramatization to say that my time at UWC was the defining period of my life. I used to think I was good enough and smart enough until I stepped foot into the school and classrooms to realize that there was a much bigger world out there to learn about than I ever thought. I am still amazed how the 2 years of education at UWC have changed my life and continued to shape me to be who I am today- one of service, value, dignity, inspiration, and self-belief.

សំណួរ​ទី ៣៖

ហេតុអ្វីយុវជនកម្ពុជាគួរដាក់ពាក្យសុំអាហារូបករណ៍ UWC?

Question 3: 

Why should young Cambodians apply for the UWC Scholarships?

គ្មានហេតុផលអ្វីដែលគ្រប់កូនខ្មែរដែលគ្រប់លក្ខខណ្ឌសំរាប់ឱកាសដ៏អស្ចារ្យមិនគួរដាក់ពាក្យនោះទេ។ ការប្រកួតប្រជែងមួយនេះអាចនឹងមានការតឹងតែងខ្លាំងក៏ប៉ុន្តែប្រសិនបើយើងទទួលបានជោគជ័យនោះ វានឹងឲ្យផលមកវិញរាល់ញើសឈាមដែលយើងខំប្រឹងប្រែងដាក់ចិត្តដាក់កាយដើម្បីទទួលជ័យជំនៈកន្លងមកនោះមកវិញ។ វាជាសុបិន្តមួយរបស់ខ្ញុំ ហើយក៏នៅតែជាសុបិន្តសំរាប់មនុស្សជាច្រើនដែលចង់ ទៅរៀននៅសាលាមួយដែលមានការអប់រំមិនអាចមានអ្វីប្រៀបប្រដូចបាន និង លទ្ធផលដែលមិនអាចកាត់ថ្លៃបាន។ 

There is never a doubt in my mind that every young Cambodians who are eligible to apply for this amazing opportunity should apply. The competition might be stiff but if succeed, it is worth every ounce of sweat and tear and hard work that you put in. It was a dream and still a dream to be able to go to a school with an education that is unmatched and with the impact that is immeasurable.